កូរ៉េខាងជើងចាប់បានអ្នកស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងទៀត
សេអ៊ូល៖ប្រទេសកូរ៉េខាងជើងបានចាប់អ្នកស៊ើបការណ៍សម្ងាត់ មកពីប្រទេស កូរ៉េខាងត្បូងបន្ថែមទៀត ដែលសរុបមកដល់ពេលនេះមានជាង៣០០នាក់។
ទន្ទឹមនោះ អាជ្ញាធរកូរ៉េខាងជើងបានប្រកាសជាសាធារណៈថា «ក្រសួងសន្តិសុខជាតិ បានធ្វើការព្រមានទៅសមាជិកក្រុម គ្រួសារកូរ៉េខាងជើងណាក៏ដោយ ដែលបានលក់ព័ត៌មានសម្ងាត់របស់រដ្ឋទៅឲ្យប្រទេសកូរ៉េខាងត្បូង ដើម្បីលុយ ពួកគេមានពេលកំណត់ ដែលត្រូវប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីទទួលទោសដោយខ្លួនឯង៕