ACU នឹង​បញ្ជូន​មន្ដ្រី​គយ​ដែល​​ចាប់ខ្លួន​ទៅ​តុលាការ​នា​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) បាន​បញ្ជាក់ថា ACU នឹង​បញ្ជូន​លោក អ៊ឹង ជា​វែង ប្រធានការិយាល័យ​វិនិយោគ មិនមែន​កាត់ដេរ នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​ក​កម្ពុជា ទៅ​តុលាការ នា​រសៀល​ថ្ងៃនេះ​។​
​សូមជម្រាបថា លោក អ៊ីង ជា​វែង ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៦ ពីបទ​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ទារលុយ​ពី​រោងចក្រ មួយចំនួន​នៅ​កម្ពុជា​។​
​យ៉ាងណាក៏ដោយ ប្រភពពី​មន្ត្រី​ជាច្រើន​បាន​អះអាងថា មន្ត្រី​គយ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ មិនមែន​ប្រព្រឹត្តិ​តែម្នាក់ឯង​នោះទេ ប៉ុន្តែ​ក៏មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត ខណដែល​អង្គភាព​គយ​កំពុង​ផ្ទុះ​រឿងអាស្រូវ​បន្តបន្ទាប់​មួយ​រយះ​ចុង​ក្រោយនេះ​៕

66024cf87a7c4d91cbe39d7c26c135da