សមត្ថកិច្ចផ្ទុះអាវុធបង្ក្រាបទូកនេសាទជនជាតិវៀតណាម នៅស្រុកបូរីជលសារ
ខេត្តតាកែវ៖កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមមន្ត្រីជលផល និងមន្ត្រីយោធាស្រុកបូរីជលសារខេត្តតាកែវ បានបើកប្រតិប្រតិ្តការចុះបង្ក្រាបសកម្មភាពទូកនេសាទជនជាតិវៀតណាម ដែលចូលមកធ្វើការនេសាទខុសច្បាប់ នៅភូមិសង្គមថ្មី ឃុំកំពង់ក្រសាំង រហូតមានការផ្ទុះអាវុធថែមទៀត ។
មន្ត្រីយោធាបានអះអាងថា ពិតជាមានការផ្ទុះអាវុធបង្ក្រាបក្រុមទូកនេសាទជនជាតិវៀតណាមមែន បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញទូកជនជាតិវៀតណាមចំនួន១០ទូក បានចូលមកនេសាទខុសច្បាប់ នៅចំណុចខាងលើ ដោយពួកគេបានតបតជាមួយសមត្ថកិច្ច។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បឋមជនជាតិវៀតណាមម្នាក់រងរបួស និងត្រូវចាប់ខ្លួនបន្ថែមទៀត៕(រូបឯកសារ)