តំណាងរាស្ត្រ CNRP នឹងចូលរួមប្រជុំរឿងដកអភ័យឯកសិទ្ធិ តំណាងរាស្ត្រ
រាជធានីភ្នំពេញ៖លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងនៅព្រឹកថ្ងៃទី១៥ កក្កដាថា “តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ដើម្បីស្តាប់ការពន្យល់ពីលក្ខណៈ ដែលក្រសួងយុត្តិធម៌បានស្នើឲ្យ សភាបើកកិច្ច ប្រជុំលើកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ២រូប របស់គណបក្សសង្គ្រោះជាតិ។
ការថ្លែងដូច្នេះ របស់លោក យ៉ែម បុញ្ញឫទ្ធិ គឺបន្ទាប់ពីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដាក់លិខិត ស្នើសុំសម្តេច ហេង សំរិន ប្រធានរដ្ឋសភា លើកអភ័យឯកសិទ្ធ អ្នកតំណាងរាស្ត្រ ២រូប មកពីគណបក្សសង្គ្រោះជាតិ៕