ដោយ៖ប្រុញ វិធិន
ក្រចេះ៖ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ លន់ សុផាត និងក្រុមគ្រួសារនៅថ្ងៃទី១៥ កក្កដា បានដឹកនាំក្រុមការងារនាយ នាយរងចំណុះឲ្យស្នងការដ្ឋានជាច្រើនរូបធ្វើពិធីប្រគេនទៀនព្រះវស្សាដល់វត្តចំនួនពីរក្នុងខេត្ត។
ទៀនព្រះវស្សាព្រមទាំងទេយ្យទានជាច្រើនទៀត ត្រូវនាំយកទៅប្រគេនជូនដល់ព្រះ សង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនពីរវត្ត រួមមានវត្ត២ធ្នូ ក្នុងឃុំធ្នូ ស្រុកស្នួល និងវត្ត ក្រចេះ នៅសង្កាត់ក្រចេះ ក្រុងក្រក្រចេះ ព្រមទាំងបច្ច័យកសាងក្នុងវត្តចំនួន៦លានរៀន ផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយនិងព្រះសង្ឃ តាជី យាយជី និងពុទ្ឋបិស័ទ្ឋ ក្នុងពិធីនោះក្រៅពីការពាំនាំនូវការផ្តាំផ្ញើរឲ្យសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត ក្រចេះលោកឧត្តមសេនីយ៍ លន់ សុផាត បានសម្តែងការអរគុណ ចំពោះពុទ្ឋបរិស័ទ្ឋចំណុះ ដែលជានិច្ចជាកាលតែងតែចូលរួមថែរក្សាសមទ្ឋផល និងសុខ សន្តិភាពព្រមទាំងបានចូល រួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លើសពីនេះ ទៅទៀតលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ឋបរិស័ទ្ឋមានការ ប្រុងប្រយ័ត្នព្រោះរដូវវស្សា មានខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិផ្សេងៗ។ លោកឧត្តមសេនីយ៍បានលើកឡើងទៀតថា សមទ្ឋផលទាំងនេះបានមកពីការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន ទើបធ្វើអោយប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញ និងរក្សាបានស្ថិរភាពនយោបាយ បង្កលក្ខណះគ្រប់បែបយ៉ាងឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខុដុម។
មានប្រសាសន៍សំណេះសំណាលបន្តលោកឧត្តមសេនីយ៍លន់ សុផាត បានបន្តថា ទៀនព្រះ វស្សាព្រមទាំងទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ រួមទាំងបច្ច័យមួយចំនួន ដែលបាន នាំមកប្រគេនជូនពេលនេះ គឺដើម្បីទ្រទ្រង់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា ក្នុងត្រីមាស ក៏ដូចជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ឋសាសនា ដែលជា សាសនា របស់រដ្ឋឲ្យកាន់តែមានរុងរឿងថ្កុំថ្កើនឈានទៅគំរព៥ពាន់ព្រះវស្សាតាមពុទ្ឋ បញ្ញាតិ ៕