ប្រជាពលរដ្ឋចាប់ជនសង្ស័យប៉ងលួចម៉ូតូកង់បីម្នាក់វាយទ្រមខ្លួន
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូកង់បី និងប្រជាពលរដ្ឋនាំគេគ្នាដេញចាប់បានវាយទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូកង់បីមួយគ្រឿង តែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យដែលចាប់បាននេះបានធ្វើសកម្មភាពលួចម៉ូតូកង់បីមួយគ្រឿងតែមិនបានសម្រេច ក៏ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋឃើញទាន់ដេញចាប់វាយទ្រមខ្លួន រួចបានប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូបានចេញទៅផ្ទះបាត់ព្រោះមិនចង់មានរឿងវែងឆ្ងាយ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសួរសាក និងចាត់ការតាមនីតិវីធី៕