តុលាការបើកសាវនាការសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សាវ​នា​កា​រលើ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​អតីត​បុគ្គលិក​អង្គការ​អាដហុក​។​
​សំណុំ​រឿងនេះ លោក នី ចរិយា ត្រូវបាន​ប្តឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តសៀមរាប និង លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ (​តុលាការ​) ចំពោះ​រឿងក្តី​ដីធ្លី​មួយ​នៅ​ខេត្តសៀមរាប កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។​
​ទោះជា​យ៉ាងណា លោក នី ចរិយា ជា​អគ្គលេខាធិការរង គ​.​ជ​.​ប នៅពេលនេះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ PJ នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មួយ​ផ្សេងទៀត នោះ​គឺ​បទល្មើស​សមគំនិត​សូកប៉ាន់​សាក្សី ជាមួយនឹង​បុគ្គលិក​អង្គការ​អាដហុក​៤​នាក់​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមេសា ទាក់​នឹង​សូកប៉ាន់​សាក្សី និង សមគំនិត​សូកប៉ាន់​សាក្សី ។ បន្ទាប់ពី​ឃុំខ្លួន​មួយរយៈ​ពេល ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការឃុំខ្លួន​នេះ តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ និង​បន្ត​ឃុំខ្លួន​តទៅទៀត រង់ចាំ​ការ​សវនាការ ៕

dd193721-dd91-4b2e-be56-aa71685644ff