តុលាការ​​ឱ្យ​លោក នី ចរិយា ប្តឹង​ដិត​ចិត្ត​ទៅ​សាលាឧទ្ធរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​សាវ​នា​ការ​ជា​បណ្តោះអាសន្ន​លើ​សំណុំរឿង​លោក នី ចរិយា អតីតមន្ត្រី​ជាន់ខ្ពស់​អា​ដ​ហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​ទុក​ព រយៈពេល​១​ខែ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ដិត​ចិត្ត​ទៅ​សាលាឧទ្ធរណ៍​។​
​ការសម្រេច​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​បានទាមទា​រ​ឱ្យ​ចៅក្រម​ជំនុំជម្រះ​កោះហៅ​ដើមបណ្តឹង​មក​តទល់​មុខ​គ្នា​នៅក្នុង​សវនាការ​។ ទន្ទឹម​នោះ លោក នី ចរិយា បានស្នើ​ឱ្យ​តុលាការ​រង់ចាំ​ការសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជាមុនសិន ព្រោះ​ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ចៅក្រម និង​តំណាង​អយ្យការ​នៃ​តុលាការខេត្ត​សៀមរាប​ម​ក លោក​ក៏បាន​ប្តឹងទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផងដែរ តែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មិនទាន់មាន​សេចក្តីសម្រេច​លើ​ករណីនេះ​ទេ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា ២០១៦ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​កាត់ទោស​លោក នី ចរិយា អតីតមន្ត្រី​ជាន់ខ្ពស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ដែល​ដឹកនាំ​ដោយ​លោក ឃី ឆៃ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ជា​តំណាង​អយ្យការ៕

1fd5c2ec-ede9-417f-ba7c-489e88a7b430