យុវតីវ័យ១៧ឆ្នាំម្នាក់ចងកសម្លាប់ខ្លួនភ្ញាក់ទាំងព្រឹក
ខេត្តប៉ៃលិន៖ដោយតែមានជំងឺផ្លូវចិត្តយុវតីវ័យទើបតែ១៧ឆ្នាំម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងនៅលើផ្ទះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន។ យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។
បើតាមសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជាបានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពីបញ្ហាមានជំងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕