រាជធានីភ្នំពេញ៖អ្នករកស៊ីរត់ម៉ូតូឌុបម្នាក់ត្រូវបានជនខិលខូចប្រើល្បិចបោកម៉ូតូយកទៅបាត់កាលពីវេលាម៉ោង៦ និង៤០ នាទីព្រឹកថ្ងៃទី១៩ ខែកកដ្កា ឆ្នាំ២០១៦នៅចំណុចផ្សារព្រែកព្នៅផ្លាហ្សា ផ្លូវទំនប់កប់ស្រូវភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះម្ចាស់ម៉តូមានឈ្មោះ វិន វ៉ន ភេទប្រុអាយុ ៣៥ឆ្នាំមានមុខរបររត់ម៉ូតូឌុបស្នាក់ភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញ 1FY-6265ចំណែកឯជនសង្ស័យមានគ្នា២នាក់។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានអង្គុយលើម៉ូតូចាំដឹកម៉ូយដូចសពដងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខ មណ្ឌលសុខភាពព្រែកព្នៅ ភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ខណេៈពេលអង្គុយចាំដឹកម៉ូយស្រាប់តែមានបុរសមានអាយុប្រហែលជាង៤០ឆ្នាំស្លៀកតានុយស្អាតបាតដើរមកសំដៅរូបគាត់បានហៅអោយរូបគាត់ឌុបរូបគេទៅផ្ទះនៅន្លែងកើតហេតុខាងលើក្នុងតំលៃពីរពាន់រៀល។ បន្ទាប់ពីដឹកជនសង្ស័យចំណុខាងលើបានជួបបក្សគេម្នាក់ទៀតកំពុងឈរចាំនៅទីនោះហើយជនសង្ស័យបានប្រើល្បិចធ្វើជាខ្ចីសោម៉ូតូជនរងគ្រោះជិះទៅយកសោរផ្ទះពីប្អូននៅក្បែរនេះបន្តិចទៀតមកវិញហើយដោយអោយរងគ្រោះឈរចាំនៅកន្លែងកើតហេតុចាំយូរទៅៗ មិនឃើញត្រឡប់មកវិញទើបដឹកថា ខ្លួនចាញ់បោកគេទើបរត់មកម្តឹងសមត្ថកិប៉ុស្តិ៍ស្វាយប៉ាកអោយជួយអន្តរាគមន៍តែម្តង៕