លិខិតជូនដំណឹងពីការដង្ហែសពលោក កែម ឡី មកដល់ដៃមន្ត្រីសាលារាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖មន្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា សាលារាជធានីភ្នំពេញ ទទួលបានលិខិតជូនដំណឹងការដង្ហែសព លោក កែម ឡី ពីក្រុមគ្រួសារសពហើយ មកដល់រសៀលថ្ងៃនេះ។
យ៉ាងណាក៏ដោយ មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា នឹងកោះប្រជុំជាមួយសមាជិកក្រុមគ្រួសារ នៅរសៀលថ្ងៃស្អែក ដើម្បីត្រៀមរៀបចំធ្វើយ៉ាងណា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងអំឡុងពេលនៃការដង្ហែសព លោក កែម ឡី៕