ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦នេះកំលាំងនគរបាលប៉ុស្តិ៍ក្រុងប៉ោយប៉ែតមួយក្រុមចុះល្បាតតាមផ្លូវសាធារណៈក៏ប្រទះឃើញជនសង្ស័យ៣នាក់កំពុងជួញដូរគ្រឿងញៀនយ៉ាងសកម្មរួចធ្វើការឃាត់ខ្លួននិងឆែកក្នុងខ្លួនបានរកឃើញថ្នាំប្រភេទមេតំហ្វេតាមីនICEចំនួន៨ថង់តូច ស្មើនឹង១.៨៣ក្រាមនិងទូរស័ព្ទ៤គ្រឿង និងឧបករណ៍សំរាប់ជក់មួយចំនួនធំជនសង្ស័យទាំង៣នាក់ចាប់បាននៅចំណុច ក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីធ្វើការឆែកខ្លួនហើយជនសង្ស័យទាំង៣នាក់នោះត្រូវបាននគរបាលក្រុងប៉ោយប៉ែតបញ្ជូនមកស្នងការដើម្បីសាកសួរបន្ត។
លោកវរៈសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀននិងអនិតិជនបានឲ្យដឹងថាជនសង្ស័យទាំង២នាក់នេះ១/ មានឈ្មោះ ជា សម្បត្តិ ហៅនិន ភេទប្រុល អាយុ២២ឆ្នាំ ២/ មានឈ្មោះ ហង្ស បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ៣/ មានឈ្មោះ វឡា ប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣រស់នៅក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ចាប សុផារិទ្ធ បានបញ្ជាក់ទៀតថាបើតាមចំលើយសារភាពរបស់ជនសង្ស័យទាំង៣នាក់នោះបានឆ្លើយសារភាពនាថាខ្លួនទាំង៣នាក់ពិតជាបានយកថ្នាំញៀនយកទៅលក់ចែកចាយឲ្យបក្សពួកខ្លួននៅចំណុចតាមផ្លូវសាធារណៈសំរាប់យកទៅជក់បន្តពិតប្រាដកម៉ែន។
ក្រោយពីបានចំលើយសារភាពហើយជនសង្ស័យ៣នាក់នេះត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕