ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់ត្រូវបានមន្ត្រីមេព្រៃឃាត់ខ្លួនពីបទជួញដូរសត្វព្រៃប្រភេទជើងខ្លាឃ្មុំចំនួន៤ជើងដែលត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ ស្រីជួញដូរសត្វព្រៃត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់ វណ្ណះ អាយុ៣០ឆ្នាំ រស់នៅភូមិ/ឃុំបន្ទាយមានរិទ្ធ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលឃាត់ខ្លួនស្ត្រីជួញដូរសត្វព្រៃគឺមន្ត្រីជំនាញបានស្រាវជ្រាវបានដឹងពួនស្ទាក់ចាប់បានខ្លួនស្ត្រីម្នាក់និងរឹបអូសបានសាច់ជើងខ្លាឃ្មុំចំនួន៤ជើងទំងន់១០គីឡូក្រាមកន្លះនិងប្រមាត់១ដែលក្លាសេដាក់ក្នុងធុងទឹកកកដែលឃាត់នៅវេលាម៉ោងន១០រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវក្នុងភូមិពង្រសង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ។
លោកបានបន្តថា ក្រោយពេលដែលឃាត់ខ្លួនស្ត្រីជួញដូរសត្វព្រៃ និងវត្ថុតាងមានសាច់ជើងខ្លាឃ្មុំចំនួន៤ជើងត្រូវបាននាំយកមកសាកសួរតាមចម្លើយបានសារភាពថា៖សាច់ជើងខ្លាឃ្មុំចំនួន៤ជើងនេះទិញពីឈ្មួញថៃនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យ គោលបំណងនាំទៅលក់បន្តនៅរាជធានីភ្នំពេញ៕