ខេត្តកណ្តាល៖ស្ត្រីជាក្រុមប្រឹក្សាឃុំម្នាក់ត្រូវជនសង្ស័យម្នាក់យកកាំបិតបុ័ងតោកាប់ចំក្បាលបណ្តាលឲ្យរងបរួសធ្ងន់ ខណៈដែលយកលិខិតលែងលះរបស់សាលាឃុំទៅឲ្យជនសង្ស័យរូបនោះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ថោង សំអឿន ភេទស្រី អាយុ៦០ឆ្នាំ (ខ្មែរ)មុខរបរជាក្រុមប្រឹក្សាឃុំគគីរ មានទីលំនៅភូមិ និងឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ហ៊ីង សុផុន ភេទប្រុស អាយុ៥៨ឆ្នាំ(ខ្មែរ)មុខរបរគ្រូទាយមានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ ។
លោក វេង កុសល នាយប៉ុស្តិ៍រដ្ឋបាលឃុំគគីរបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះដែលជាក្រុមប្រឹក្សាឃុំគគីរបានយកលិខិតលែងលះរបស់សាលាឃុំគគីរ(លិខិតលែងលះរវាងលោក ហ៊ីង សុផុន និងអ្នកស្រីថោងសុផល)ទៅឲ្យជនសង្ស័យកំពុងនៅក្នុងផ្ទះជនសង្សយ័រួចជនរងគ្រោះក៏បានសុំជនល្មើសជាម្ចាស់ផ្ទះដើម្បីចូលបន្ទប់ទឹកពេលនោះជនរងគ្រោះបានបើកទ្វារបន្ទប់ទឹកចេញមកក្រៅវិញក៏ស្រាប់តែជនល្មើសបានយកកាំបិតបុង័តោដងឈើរុំក្រណាត់ពណ៌ក្រហមកាប់ក្បាលជនរងគ្រោះចំនួនពីរកាំបិតបណ្តាលឲ្យរងរបួសពីរកន្លែងដេរ០៥ថ្នេរ និងធាក់ចំនួនបីជើងចំពោះពីរជើងទ្រូងមួយជើង។
ក្រោយកើតហេតុជនរងគ្រោះបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិគគីរ ក្រោយពីបានទទួលបានពត៍មានកំលាំងនគរបាលប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនល្មើសបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕