ចងក​សម្លាប់ខ្លួន​គ្មាន​អ្នកដឹង​រហូត​រលួយ​ដាច់​ខ្លួន​ធ្លា​ក់មក​ក្នុង​ស្រះ​ទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​សាកសព​បុរស​កំបុត​ក្បាល​ម្នាក់​ដែល​ហើម​ស្អុយ​រលេះរលួយ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកស្រះ​ខណៈ​ក្បាល​សាកសព​គេ​បានឃើញ​មាន​ខ្សែ​នីឡុង​ពណ៌​ស​ចង​ព្យួរ​នឹង​មែក​ដើមឈើ​អាកាស្យា​មាន​កម្ពស់​ប្រហែល​៥​ម៉ែត្រ​នៅ​ពីលើ​កន្លែង​ប្រទះឃើញ​ដងខ្លួន​សាកសព​។​
​តាម​ការសន្និដ្ឋាន​សាកសព​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ជាច្រើន​ថ្ងៃ​មកហើយ​រហូតដល់​ហើមរលួយ​ដាច់​ត្រឹម​ក​ធ្លាក់ខ្លួន​មក​ក្នុង​ទឹកស្រះ​តែម្តង​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​និង​ដឹង​ដល់​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​នេះ​បាន​កើតមានឡើង​នៅវេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​នៅ​ចំណុច​ព្រៃ​ក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​ប្រហែល​២០០​ម៉ែត្រ​ស្ថិតក្នុង​ក្រុមទី​៤​ភូមិ​បែក​ក្រង់​ឃុំ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​សាកសព​ជនរងគ្រោះ​មានឈ្មោះ​កែវ សុខ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ បើ​យោងតាម​ការបំភ្លឺ​របស់​អាណាព្យាបាល​សព​បាន​ប្រាប់ថា​កូន​របស់គាត់​មាន​ជំងឺសរសៃប្រសាទ​ហើយ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​មកម្ល៉េះ​។​
​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​ជនរងគ្រោះ​បាន​ចងក​សម្លាប់ខ្លួន​មាន​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ហើយ​សាកសព​ឡើង​ស្អុយរលួយរ​ឡេះ​បាន​ដាច់​ត្រឹម​ក ធ្លាក់​ដងខ្លួន​ចូលក្នុង​ទឹក​បែបនេះ​។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG-20160721-WA0006IMG-20160721-WA0005