ចាប់សមាជិកភេរវកម្ម១០នាក់ដែលរៀបចំផែនការវាយប្រហារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក
ប្រេស៊ីល៖ប៉ូលិសសហរដ្ឋព័ន្ធរបស់ប្រេស៊ីលបានចាប់ខ្លួនជនសង្ស័យសមាជិករបស់ក្រុមភេរវកម្ម១០នាក់ដែលកំពុងរៀបចំផែនការវាយប្រហារ អំឡុងថ្ងៃប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានសារភាពថា មិនមែនជាបណ្តាញក្រុម ISIS នោះទេ ប៉ុន្តែពួកគេក៏ធ្លាប់ធ្វើការទាក់ទងទៅកាន់ក្រុម ISIS ផងដែរ។ ការចាប់ខ្លួនជនសង្ស័យជាភេរវករខាងលើនេះ បានធ្វើឡើងនៅរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលមានរយៈពេលតែ ពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ នឹងចូលមកដល់៕