ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០១ សីហា
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការកំណត់ថ្លៃលក់រាយប្រេឥន្ធនៈ នៅតាមស្ថានីយ ដោយតម្លៃសាំងធម្មតាថ្លៃ ៣,២០០រៀលក្នុងមួយលីត្រ សាំងស៊ុបពែរថ្លៃ ៣,៣០០រៀលក្នុងមួយលីត្រ និងសាំងម៉ាស៊ូតថ្លៃ៣,០៥០រៀលក្នុងមួយលីត្រដែលតម្លៃនេះនឹងចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦៕