ទាហាន​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នា​ក់នៅ​ខេត្ត​ត្រាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុងចំណោម​ខ​បក្សពួក​៧​នាក់ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់ ខណៈពេល​ពួកគេ​ឆ្លងដែន ចូលទៅ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅលើ​ទឹកដី​ថៃ ខេត្ត​ត្រាត ទល់មុខ​ចំណុច​ភ្លុក​ដំរី ក្នុង​និយាម​ការ TU(50159, 43790)​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ព្រំដែន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខ្មែរ​មានឈ្មោះ តេង ស​ល្យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់​ភូមិ​ភ្នំ​៧ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ បាញ់​២​គ្រាប់​ចំ​ជើង​១​គ្រាប់ និង​ចំ​កន្លែង​បោះដៃ​១​គ្រាប់​ទៀត ចំណែកឯ​បុរស​៦​នាក់​ផ្សេងទៀត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​ខ្មែរ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ថៃ ហើយ​បាន​ចុះទៅពិនិត្យ និង​ទទួល​សាកសព​នៅ​ទឹកដី​ថៃ​មក​ទឹកដី​ខ្មែរ​វិញ​៕

z-768x432z2-768x432