អាមេរិក៖រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ash Carter បាននិយាយថា អាមេរិក និងក្រុមចម្រុះអន្តរជាតិប្រឆាំងក្រុមរដ្ឋអ៊ីស្លាម បានព្រមព្រៀងគ្នា លើយុទ្ធសាស្ត្រកម្ចាត់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី និងគាស់រម្លើងគ្រឹះដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
លោក Ash Carter បានអះអាងថា ផែនការប្រយុទ្ធដែលពិភាក្សាគ្នាជាមួយតំណាង ប្រទេសជាង៣០ គឺត្រូវតែឈ្នះ ហើយអាចគ្រប់គ្រងតំបន់ដែលក្រុមសកម្មប្រយុទ្ធកាន់កាប់នាពេលនេះយ៉ាងពេញលេញ។ ប៉ុន្តែលោក ថា មិនអាចលុបបំបាត់មនោគមន៍វិជ្ជា ឬអំពើហិង្សាបង្កដោយក្រុមសកម្មប្រយុទ្ធនៅកន្លែងផ្សេងក្នុងពិភពលោកបានទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមរដ្ឋអ៊ីស្លាមបានបាត់បង់ផ្នែកខ្លះដែលធ្លាប់រឹបអូសបានពីមុន ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែពួកគេនៅបន្តគ្រប់គ្រងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសទាំងពីរ៕