កម្មករ​រោងចក្រ​ជិត​១០០​នាក់​ស្រែក​ទាមទារ​ឲ្យ​តុលា​ការជួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​នេះ មាន​កម្មករ​រោងចក្រ​ជិត​១០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​លើក​បដា​ស្រែក​តវ៉ា សុំឱ្យ​តុលា​ការជួយ​អន្តរាគមន៍​ចេញ​ដីកា​រក្សា​ការពារ​រោងចក្រ​យីហោ «​ជុង​ហ្វៃ នី​ត វៀរ អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​» ដែល​ក្ស័យ​ធុន ដោយ​មិន​បើកប្រាក់​ខែ​ជូន​ពួកគាត់ ។​
​រោងចក្រ​ខាងលើ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រែ​តា​ឡុង សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ ហើយ​សព្វថ្ងៃ គឺមាន​កម្មករ​ជាច្រើន​មក​ដេក​យាម​នៅក្នុង​រោងចក្រ​ទាំងថ្ងៃទាំងយប់ ដោយសារតែ​ឮដំណឹង​ថា ភាគី​ថៅកែ បាន​កំពុង​ព្យាយាម​រក​ឱកាស​ដឹក​គ្រឿង​បរិក្ខា​ចេញពី​ក្នុង​រោងចក្រ ដើម្បី​គេចវេស ពី​ការបើក​ប្រាក់ខែ​ឲ្យ​កម្មករ​។​
​កម្មករ​ដែល​ចូលរួម​ក្នុងការ​ទាមទារ​ក្នុង​នោះបាន​បញ្ជាក់ថា ពួកគាត់​មានការ​ម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ទើប​លើកគ្នា​មក​សុំឱ្យ​សាលាដំបូង សុំឱ្យ​ចេញ​ដីកា​រក្សា​ការពារ​រោងចក្រ ហាមឃាត់​ជា​បណ្តោះអាសន្ន ការលក់ ការផ្ទេរ ការដឹកជញ្ជូន ការជួល ការ​បញ្ចាំ ឬ​ការធ្វើ​អំណោយ​នូវ​សម្ភារ​ជា​ចលនវត្ថុ និង​អចលនវត្ថុ​ទាំងអស់​របស់​រោងចក្រ​ខាងលើ ខណៈ​ថៅកែ​មិន​បើក​ប្រាក់ខែ​ជូន​ពួកគាត់​ដែល​កំពុង​ប្រឈម​ការលំបាក​ខាង​ជីវភាព​៕

494309e0-087f-4930-97e6-8aa078e512083e616f60-16c4-475e-88dc-aa6b6d320554