ករណីទាហានបាញ់ពលរដ្ឋខ្មែរស្លាប់ ថៃមិនឲ្យយកសព
ខេត្តពោធិ៍សាត់៖យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចវរៈការពារព្រំដែន៨២៥ នៅព្រឹកនេះបានឲ្យដឹងថា សាកសពពលរដ្ឋខ្មែរម្នាក់ ដែលទាហានឈុតខ្មៅថៃបាញ់សម្លាប់ត្រូវត្រូវបានមន្ទីរពេទ្យថៃ មិនអនុញ្ញាតឲ្យយកសពមកស្រុកកំណើតវិញទេ លុះត្រាមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាពិតជាគ្រួសារសពទើបគេប្រគល់ឲ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ទាហានឈុតខ្មៅថៃបានបាញ់សម្លាប់បុរសម្នាក់ខ្មែរម្នាក់ ខណៈដែលឆ្លងដែនចូលកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃបុរស៦នាក់ទៀត ដោយជនរងគ្រោះត្រូវ២គ្រាប់ ចំជើង១គ្រាប់ ចំកន្លែងបោះដៃផុត១គ្រាប់នោះ មានឈ្មោះ តេង សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិភ្នំប្រាំពីរ ឃុំប៊ួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕