ម្សិលមិញ​ស្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល​៥​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្តាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ​សរុប​ចំនួន ១៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួមមាន ល្មើស​ល្បឿន​៤​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក មិន​គោរព​សិទ្ធិ​២​លើក​, បត់​គ្រោះថ្នាក់​១​លើក​, កត្តា​យាយ​ន្ដ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២​នាក់​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣៣៣៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១៣៦៧​គ្រឿង និង​ពិន័យ​សរុប​១៩៦៩​គ្រឿង ៕

13775433_1631879187126446_3868284066240701172_n