លោក លុ​ច្យ វិ​រៈ ម្ចាស់​ហាង​ហ្គេ​ត​វេ ជាប់ចោទ​ពីបទ​លួច​អាគុយ ក្រុមហ៊ុន​ស្មា​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​លោក ឃ្លោក ពិសិដ្ឋ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តព្រៃវែង​បានចេញ​ដីកា​បង្កា​ប់​ឱ្យ​ចាប់ខ្លួន ឈ្មោះ ឡុ​ច វិ​រៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខូ​ថែ​ល​រស់នៅ​ភូមិ​៥ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ដាក់ពន្ធនាគារ​ខេត្តព្រៃវែង តាម​មាត្រា​៣៥៣.៣៥៦.​នៃ​ក្រមព្រហ្មទណ្ឌ ត្រូវបាន​ឈ្មោះ ម៉ៅ សេរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កា​ត​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ប្តឹង​ចោទថា​ជា​ចោរលួច​អាគុយ របស់​ក្រុមហ៊ុន​ស្មា​ត​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ពេលយប់​នៅ​ចំណុច បង្គោល​អង់​តែ​ន ភូមិ​ព្រៃ​កំពែង ឃុំ ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នៅពេល​យប់​បាត់អស់​ចំនួន​៤៨​គ្រាប់​។​
​បើតាម​គំណ​ត់​ហេតុ​សមត្ថកិច្ច​បញ្ចា​ក់ថា ឈ្មោះ លុ​ច្យ វិ​រៈ បាន​បើ​រថយន្ត​ដឹក​អាគុយ​ទាំងអស់នោះ​យកទៅលក់​ឱ្យឈ្មោះ មាន អាយុ ៥២​ឆ្នាំ​នៅ​ភូមិ ៥​សង្កាត់​កំពង់លាវ មុខរបរ​ទិញ​លក់​អេតចាយ​តែ​ពេលនោះ​គាក់​មិនមាន​លុយ​ទិញ​ទេ តែ​ឈ្មោះ​វិ​រះ​និង​ក៏បាន​ផ្ញើ​អាគុយ​នៅ​ទីនោះ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ម្ចាស់​អេតចាយ​បាន​តេ​ទូរស័ព្ទ​ហៅ​ឱ្យ​វិ​រះ​ដឹក​ចេញពី​កន្លែង​របស់ខ្លួន ហើយ​ឈ្មោះ​វិ​រះ​បាន​ដឹក​តាម​រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ ២AH ៧៩២៥ ត្រូវបាន​ដឹកយក​ទៅ​លាក់ទុក វ៉ឺង ថុល អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ស្គរ​ដាច ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញយកមក​រក្សាទុក​នៅអធិការ​ក្រុង​ព្រៃវែង ។​
​បច្ចុប្បន្ន​ឈ្មោះ លុ​ច្យ វិ​រៈ ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​វេលា​ម៉ោង​១០​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០១៦​នេះ​រួចហើយ ខណៈ​ជនជាប់ចោទ​ម្នាក់ទៀត ឈ្មោះ បារាំង​មានស្រុក កំណើត​នៅ​ខេត្តតាកែវ ជានក​ម្មករ ឈ្មោះ​លុ​ច្យ វិ​រៈ កំពុង​រត់គេចខ្លួន​បាត់​រួម​និង​បក្សពួក​២​នាក់​ទៀត​៕

b919665b-79ca-4003-be29-44869bacf58e32fde2d9-495a-4608-bcb6-dada50be91b07ef317cb-4cf0-4517-8191-a8d2e5af7c9660059024-c625-4af6-8ebf-11e5f61b50bd