ករណីបំផ្ទុះអត្តឃាតនៅអាល្លឺម៉ង់ជាស្នាដៃរបស់ជនភៀសខ្លួនស៊ីរី
អាល្លឺម៉ង់៖ប៉ូលិសនៃប្រទេសអាឡឺម៉ង់បានអះអាងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតរងរបួសគឺជាស្នាដៃរបស់ជនភៀសខ្លួនស៊ីរី។
ចំណែករដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក Joachim Herrmann បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងមិនទាន់ ដឹងអំពើដើមរឿងពិតប្រាកដនោះទេ ថាតើការបំផ្ទុះនេះជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាចង់បង្កឲ្យមានមនុស្ស ស្លាប់ច្រើននាក់ក្នុងពេលជាមួយគ្នានេះ»។ ជនបំផ្ទុះអត្តឃាត ត្រូវបានគេដឹងថារស់នៅក្នុងសង្កាត់ Ansdach ភាគខាងត្បូងអាល្លឺម៉ង់ ដែលអ្នកស្គាល់ជនរូបនេះបានអះអាងរូបគេធ្លាប់ព្យាយាមធ្វើអត្តឃាតម្តងរួចមកហើយផងដែរ៕