តួ​ក​គី​ប្រកាស​ចាប់ខ្លួន​អ្នកកាសែត និង​អ្នកវិភាគ​តាម​ទូរទស្សន៍ ៤២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2016 ក+ ក-

​អ៊ី​ស្តង់​ប៊ុល៖យ៉ាងហោចណាស់​ក៏មាន​អ្នកកាសែត​និង​អ្នកវិភាគ​តាម​ទូរទស្សន៍​ប្រមាណ​៤២​នាក់ ដែរ​ត្រូវបាន​អាជ្ញាធរ​តួ​ក​គី បានចេញ​ដីការ​ចាប់​អ្នកសារព័ត៌មាន ៤២​នាក់​យកមក​ឃុំខ្លួន​ដែល​ពួកគេ​ទំនងជា បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ ក្នុង​ការផ្សាយ​ព័ត៌មាន​បំផ្លើស ឬ​មិន​ពិត​នៅ​អំឡុង​ថ្ងៃ​កើតមាន​រដ្ឋប្រហារ​ទម្លាក់ រដ្ឋាភិបាល​ប្រធានាធិបតី​លោក Tayyip Erdogan នា​យប់​ថ្ងៃទី​១៥ ឈានចូល​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ ។​
​តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ជាតិ​តួ​ក​គី NTV បាន​ឲ្យ​ដឹង​ទៀតថា លោក Nazli Ilicak អ្នកវិភាគ​តាម​ទូរទស្សន៍ និង​ជា​អតីត សមាជិកសភា​តួ​ក​គី ក៏​ក្នុង​ស្ថិតនៅក្នុង បញ្ជី​ឈ្មោះ​នៃ​អ្នក​ដែល​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​នោះ​ផងដែរ​។ ភាគច្រើន​នៃ​អ្នក​ចាប់ខ្លួន ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ ទូរទស្សន៍ និង​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ធំៗ ដែល​ធ្លាប់​ចេញផ្សាយ​ថា យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​បានសម្រេច ប៉ុន្តែ​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​នោះឡើយ៕

5795be1d16fa0_6e446254107e604eb9ee9c21249e242188623aac-1bpbfgt