ចាប់ខ្លួនឃាតករដែលសម្លាប់ស្រ្តីម្នាក់នៅទន្លេបាទីបានហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2016 ក+ ក-

ខេត្តកំពត​៖​កម្លាំង​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ចាប់ខ្លួន​ឃាតករ​ម្នាក់​ដែល​សម្លាប់​ស្ត្រី​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​តានី ក្នុងស្រុក​អង្គរជ័យ ខេត្តកំពត​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​គឺមាន​ឈ្មោះ សាត មករា ហៅ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី​។ បច្ចុប្បន្ន​ស្ដ្រី​ជា​ជនសង្ស័យ កំពុងស្ថិត​នៅក្រោម​ការ​សាកសួរ​បន្ដ របស់​សមត្ថកិច្ច​ជំនាញ​នៅឡើយ​។​
​សូមបញ្ជាក់ថា នៅ​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ នារី​វ័យក្មេង​ឈ្មោះ ជា សុជាតិ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ត្រូវបាន​ឃាតក កាប់​ពីក្រោយ​រុញ​ទម្លាក់​ទឹក នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​នោះទេ​៕

fn-2016-07-25-17-50-32-113730817_1144129658993307_6570887841284666558_o-500x282