ប៉ារីស៖ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បានប្ដេជ្ញាចិត្តថា នឹងយកឈ្នះសង្គ្រាមប្រឆាំងក្រុមជ្រុលនិយមឲ្យខាងតែបានក្រោយពីក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់បុព្វជិតសាសនាគ្រឹស្តមួយអង្គនៅក្នុងការវាយប្រហារមួយនៅព្រះវិហារគ្រឹស្តមួយកន្លែងក្នុងតំបន់ Normandy នៅភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។
លោក ហូឡង់ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាតិថា «ការវាយប្រហារព្រះវិហារគ្រឹស្តសាសនា និងការសម្លាប់បុព្វជិតមួយអង្គ ទាំងអស់នេះគឺជាការប្រឆាំងនឹងជំនឿសាសនារបស់សាធារណជន»។
លោកបាននិយាយថា ប្រទេសបារាំងបានបង្កើនវិធានការសន្តិសុខច្រើនជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួននេះ ប៉ុន្តែវិធានការទាំងនេះនឹងមិនប្រព្រឹត្តហួសហេតុពេករហូតដល់បំបិទសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យនោះទេ៕