រថយន្តទំនើបវីរៈប៊ុនថាំបុករថយន្តដឹកខ្សាច់របួស១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖មនុស្ស​ប្រុស​ស្រីចំនួន​១០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភីរបស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​។​ ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រំប្រទល់​ស្វាយដូនកែវ និង​ស្រុក​មោងឫស្សី ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​លោក ឌឿ​ន សម្បត្តិ អធិការរង​ទទួល​ចរាចរណ៍​នគរបាល​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​អ្នកដំណើរ វី​អាយ​ភី របស់​ក្រុមហ៊ុន ( វី​រះ​ប៊ុន​ថាំ )​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK- 2615 បើកបរ​ពី​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​បាត់ដំបង​ពេលមកដល់​ចំណុចកើតហេតុ ដោយសារ​បើក​លឿន​ង​ងិ​ត​មើលផ្លូវ​មិនឃើញ​ក៏​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ បណ្តាល​ឲ្យ​ខ្ទេច​កាប៊ីន​រថយន្ត​ផ្នែក​ខាងមុខ​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ស្រី​ប្រុស​១០​នាក់ ធ្ងន់​៨​នាក់ ស្រាល​២​នាក់ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ស្រុក​មោងឫស្សី និង​ចរាចរណ៍​ខេត្ត​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មោងឫស្សី និង​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​រថយន្ត​ដឹក​ខ្សាច់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់​គេចខ្លួនបាត់​៕

13866873_1743724289199467_1673953012_n13664714_1743724292532800_982590538_n13872413_1743724285866134_330072602_n