EDC ប្រកាសផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួននៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖អគ្គិសនីកម្ពុជា ( EDC ) បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃពុធនេះ ដោយប្រកាសអំពីការផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ដល់៣១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុវត្តការជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើកន្លែងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕