ពលរដ្ឋ​ហ្វីលីពីន​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេស​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

ហ្វីលីពីន​៖​ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ដើរ​ជា​ក្បួន​ទៅកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ម៉ានីល ដើម្បី​តវ៉ា​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅ​ប្រទេស​នេះ​កាលពី​ម្សិលមិញ​។​
​ក្រុមអ្នកតវ៉ា​បាននាំគ្នា​កាន់​បដា​និង​ស្រែកថា «​សូម​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ហ្វីលីពីន​នៅពេលនេះ​ភ្លាម​» ហើយ​កងកម្លាំង​បង្ក្រាប​កុបកម្ម​បាន​រារាំង​ក្រុមបាតុករ​មិន​ឲ្យ​ចូល​ទៅដល់​បរិវេណ​ស្ថានទូត​អាមេរិក​នោះទេ​។ ក្រុមអ្នកតវ៉ា​បាន​និយាយថា សហរដ្ឋអាមេរិក​ធ្វើ​ដូចជា​អ​ព្យា​ក្រិត ប៉ុន្តែ​ធាតុពិត​សហរដ្ឋអាមេរិក​គឺ​ចង់​ទប់​ឥទ្ធិពល​របស់​ចិន និង​បង្កើត​ឥទ្ធិពល​ខ្លួន​នៅក្នុង​តំបន់​នេះ​។​
​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ឃើ​រី ទៅកាន់​ប្រទេស​ហ្វីលីពីន​នេះ​កើតឡើង​នៅ​ចំ​ពេលដែល​ជម្លោះ​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​ពាក់ព័ន្ធ​នឹង​ប្រជុំ​កោះ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ក្រោយពី​តុលាការ​ក្រុងឡាអេ​បានប្រកាស​សាលដីកា​សម្រេច​ឲ្យ​ភាគី​ហ្វីលីពីន​ឈ្នះក្ដី​លើ​ភាគី​ចិន​កាលពី​ថ្ងៃទី​១២​ខែកក្កដា​កន្លងទៅនេះ​៕

9845aac71d78e5abe2ccf4ac742a0878_L