អូស្ដ្រាលី​រក​គ្រូ​ភាសា​ខ្មែរ​ទៅ​បង្រៀន​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​នៅ​កោះ​ណា​រូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

អូស្ដ្រាលី​ស្វែងរក​គ្រូ​ភាសា​ខ្មែរ​ទៅ​បង្រៀន​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​នៅ​កោះ​ណា​រូ​ក្រសួង​រដ្ឋា ភិបាល​អូស្ដ្រាលី​កំពុងតែស្វែងរក​គ្រូបង្រៀន​ខ្មែរ​នៅអូស្ដ្រាលី​ដែលមាន​ជំនាញ​ភាសា​អង់ គ្លេស​ផង​នោះ ដើម្បី​ទៅ​បង្រៀន​ភាសា​ខ្មែរ​នៅ​កោះ​ណា​រូ​នៅ​សមុទ្ទ​ប៉ាស៊ីហ្វិក​។​

​អូស្ដ្រាលី​កំពុង​ស្វែងរក​គ្រូ​ភាសា​ខ្មែរ​ទៅ​បង្រៀន​ជន​ស្វែង​សិទ្ធិ​ជ្រក កោននៅ​កោះ​ណា​រូ​ការវិវឌ្ឍ​ចុងក្រោយ​នេះ គឺ​កើតឡើងក្រោយពី ​ខែកញ្ញា​កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា និង​អូស្ដ្រាលី​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ មាន​ទឹកប្រាក់​៤០​លាន​ដុល្លារ​អូស្ដ្រាលី ក្នុងការ​បញ្ជូន​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​ពី​កោះ​ណា​រូ​ឲ្យ​ទៅ​តាំង​ទីលំនៅ ថ្មី​នៅ​ប្រទេស​កម្ពុជា ដោយហេតុថា រដ្ឋាភិបាល​អូស្ដ្រាលី​មាន​គោលនយោបាយ​មិន​ទទួលយក​ជន​ទាំងនោះ​ឲ្យ​មករ​ស់ នៅលើ​ទឹកដី​អូស្ដ្រាលី​ទេ​។​
​នៅក្នុង​កិច្ចព្រមព្រៀង អូស្ដ្រាលី​ក៏​នឹង​រ៉ាប់​លើ​ចំណាយ​ផ្សេងៗ​ទៀត​ដែរ​សម្រាប់​កិច្ច​ការតាំង ទីលំនៅ​របស់​ជនភៀសខ្លួន​ទាំងនោះ​។​

កិច្ចព្រមព្រៀង​នេះ​បាន​ទាក់ ទាញ​ការរិះគន់​យ៉ាងច្រើន​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ដ្រាលី ហើយ​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្សប្រឆាំង​អូស្ដ្រាលី និង​គណបក្សប្រឆាំង​ក​ម្ពុ​ជា​ក៏​ជំទាស់​ទៅនឹង​កិច្ចព្រមព្រៀង​នេះដែរ ដោយ​ពួកគេ​លើកឡើងថា កម្ពុជា​ដ៏​ក្រីក្រ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​ជន​ភៀស ខ្លួន​ទេ​។​

ប្រភពព័ត៌មាន​ដែល​វិទ្យុ​អូស្ដ្រាលី​ទទួលបាន​ក៏បាន​ឲ្យ ដឹង​ដែរ​ថា កម្មវិធី​ទៅ​បង្រៀន​ភាសា​ខ្មែរ​នៅ​កោះ​ណា​រូ​នេះ គឺ​ពី​ខែមករា ដល់​ខែមីនា​ឆ្នាំ​២០១៥​ក្រោយនេះ ហើយ​ឥឡូវនេះ​រដ្ឋាភិបាល​កំពុង​ស្វែងរក​គ្រូខ្មែរ​នៅ​អូស្ដ្រាលី​ទៅ បង្រៀន​នៅ​កោះ​ណា​រូ​។​
​កាលពី​សប្ដាហ៍​មុននេះ លោកស្រី Sarah Hanson-Young សមាជិក​ព្រឹទ្ធសភា​អូស្ដ្រាលី​ពី​គណបក្ស The Greens បានធ្វើ​ដំណើរ​ទៅ​កម្ពុជា​១​អាទិត្យ​ក្នុង​បេសកកម្ម​ស្វែងរក​ការពិត ជុំវិញ​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​សព្វថ្ងៃ​ដែល​ជនភៀសខ្លួន អូស្ដ្រាលី​អាច​ប្រឈមមុខ​នៅពេល​ពួកគេ​ទៅដល់​កម្ពុជា​។​

លោកស្រី បាន​ឲ្យ​ដឹងថា​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​ជនភៀសខ្លួន​៦៣​នាក់ និង​២១​នាក់​ទៀត​ជា​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​។​ក្រោយបាន​ទៅ​ឃើញ​ស្ថានភាព​តោកយ៉ាក​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ជាយក្រុង ក្រ​រហេមរហាម​ដើរ​រើស​សំរាម និង​បាន​ជួប​ជាមួយនឹង​ជនភៀសខ្លួន​មួយចំនួន​នៅ​កម្ពុជា លោកស្រី​បាន​សរសេរ​នៅលើទំព័រ Facebook របស់លោក​ស្រី​ថា ពួកគេ​គ្មាន​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ទេ​។​

ប៉ុន្ដែ​យ៉ាងណាក៏ដោយ នៅ​សប្ដាហ៍​នេះ​មាន​របាយការណ៍​ថា​នៅក្នុង​លិខិត​ឆ្លើយតប​របស់លោក ហ៊ុន សែន ទៅ​រដ្ឋសភា​លោក​បាន​និយាយ​ការពារ​ចំពោះ​កិច្ចព្រមព្រៀង​ទទួលយក​ជន​ភៀសខ្លួន​នេះ​៕

Untitled-6