ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋក្នុងសង្កាត់ក្ដុលដូនទាវក្រុង និងខេត្តបាត់ដំបង បានរិះគន់ដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លាកែតស្ដីទីបន្ទាប់ពីរកឃើញថ្នាំញៀនហើយសម្រួល យកលុយរួចដោះលែងមនុស្សវិញ។ស្រទាប់មហាជននៅក្នុងសង្កាត់ក្ដុលដូនទាវបានបង្ហើបអោយដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា៖ នៅក្នុងការល្បាតវេលាម៉ោងប្រមាណជិត១០.០០យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ ក្រោមការដឹកនាំដោយលោកវ៉ាស៊ី ថារ៉ុត នាយប៉ុស្តិ៍នគរបាលស្លាកែតស្ដីទីបានរកឃើញថ្នាំញៀនប្រភេទម្សៅហៅម៉ាទឹកកកចំនួន១ថង់តូចពីយុវជនចំនួន៣នាក់ដែលកំពុងធ្វើដំណើរពីស្លាកែតទៅកាន់ទីប្រជុំជនក្រុងបាត់ដំបង។ នៅក្នុងការរកឃើញនេះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្លាកែតបាននាំខ្លួនយុវជនដែលពាក់ពន្ធ័នេះទៅកាន់មូលដ្ឋានប៉ុស្ដិ៍រយះពេលជាង១ម៉ោងហើយបានឯកភាពគ្នាក្នុងការសម្រួលតម្រូវអោយុវជនទាំង៣នាក់បង់អោយក្នុងម្នាក់ចំនួន១០០ដុល្លាទើបដោះលែង។
ប្រភពខាងលើបន្ដរថា៖ សកម្មភាពការងារល្បាតរបស់សមត្ថកិច្ចនេះហាក់មិនមានផលប្រយោជន៍ដល់មូលដ្ឋាននិងសង្គមឡើយ ផ្ទុយទៅវិញសកម្មភាពការងារនេះវាជាការធ្វើអាជីកម្មរកប្រាក់ចំណូលចូលក្នុងហោប៉ៅសុទ្ធសាតដោយគ្រាន់តែរកឃើញបទល្មើសហើយចចារសម្រួលគ្នាជាថ្នូរនិងផលប្រយោជន៍ទូរទាត់អោយលុយជាមួយការដោះអោយរួចខ្លួនពុំនោះត្រូវបញ្ជូនមកខាងតុលាការ។
ចំណែកយុវជនម្នាក់ក្នុងចំណោមការឃាត់ខ្លួននេះបានឡើកឡើងថា៖ ពួកខ្លួនទាំង៣នាក់បានជិះម៉ូតូក្នុងបំណងទៅច្រៀងការ៉ាអូខេលុះដល់ចំនុចផ្លូវស្រែ១០០ក៍ត្រូវនគរបាលប៉ុស្ដិ៍ស្លាកែតកាក់សួរនាំហើយឆែកឆេរតែម្ដង បន្ទាប់ពីរកឃើញថ្នាំញៀន១ថង់តូចបានបញ្ជូនពួកខ្លួនទៅកាន់ប៉ុស្ដិ៍ហើយបានសួរនាំទាក់ទងការសម្រួលយកលុយក្នុងម្នាក់ចំនួន១០០ដុល្លាជាថ្នូរនិងការដោះលែងពុំនោះទេនិងត្រូវបញ្ជូនទៅថ្នាក់លើអាចនិងអស់លុយច្រើន។ដោយសារឱពុកម្ដាយយុវជនខាងលើមិនមានលុយ ការតថ្លៃហាងឆេងធ្លាក់មកនៅត្រឹម១០០ដុល្លាជាថ្នូរនិងការដោះលេងទាំងអស់គ្នា ប៉ុន្ដែជាក់ស្ដែងលុយដែលពួកគាត់រត់ទៅខ្ចីគេទាំងយប់បានត្រឹមតែ២៣ម៉ឺនរៀលប៉ុណ្ណោះបានប្រគល់ជូនដល់នគរបាលនៅសល់២០ម៉ឺនរៀលទៀតប្រគល់ជូននៅម៉ោង១ .០០រសៀលថ្ងៃទី២៩ ខែកក្កដានេះ។
រីឯលោកវ៉ាស៊ី ថារ៉ុត នាយប៉ុស្តិ៍នគរបាលស្លាកែតស្ដីទីបានបដិសេដ្ឋថា៖ មិនបានទទួលលុយទាំងអស់នោះទេគឺទទួលបានតែបួន ដប់ម៉ឺនប៉ុណ្ណោះជាការជូនដល់កងកម្លាំងក្នុងការចុះបំពេញការងាររបស់មន្ដ្រីគយក្នុងខេត្តម្នាក់ដែលមានកូននៅក្នុងចំណោមក្មេងទាំង៣នាក់នោះដោយសន្យាថាសុំយកទៅអប់រំបន្ថែមទៀតនៅផ្ទះ ម្យ៉ាងទៀតវាជាការមួលបង្កាច់ការពិតព្រោះកាលពីថ្មីៗនេះលោកបានដឹកនាំកម្លាំងចុះបង្ក្រាបវង់ល្បែងមួយកន្លែងក្នុងមូលដ្ឋាននេះទើបអាចមកពីពួកគេស្អប់និងគុំគួនប៉ុណ្ណោះ៕