ដោយ៖ប៉ែនសុផល
បាត់ដំបង៖លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងក្នុងឱកាសដុតបំផ្លាញទំនិញខូចគុណភាពនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះបានអោយដឹងថា ទំនិញចំរុះខូចគុណភាពចំនួន៤៤៩១គីឡូក្រាមមន្ត្រីជំនាញដកហូតពីតំបន់ច្រកព្រំដែននិងមួយចំនួនទៀតដកហូតតាមទីផ្សារក្នុងខេត្តដែលមានសារធាតុហាមឃាត់ខុសច្បាប់ហៅថាបូរ៉ាក់ជាប្រភេទសារធាតុគីមីប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។
ដើម្បីជៀសវាងការប៉ះពាល់នេះចាប់ពីថ្ងៃទី២៨ ខែមិថុនាកន្លងមកនេះមន្ត្រីជំនាញបានចុះត្រួតពិនិត្យនិងដកហូតទំនិញបរិភោគខូចគុណភាពចំរុះចំនួន២៧៧៦គីឡូក្រាម ប្រហិតផលិតពីសាច់ត្រីចំនួន១២០០គីឡូក្រាម ណែនសាច់ត្រីមានជាតិបូរ៉ាក់ចំនួន៥១៥គីឡូក្រាមដុតកម្ទេចចោលជាសាធារណះ។
លោកបន្តរថា សកម្មភាពចុះត្រួតពិនិត្យនិងដកហូតទំនិញខូចគុណភាពបំផ្លាញចោលនេះនិងបន្តរធ្វើរហូតដើម្បីអោយក្រុមអាជីករ អ្នកផលិតចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ឯកឧត្តម ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងក្នុងកម្មវិធីដដែលនេះបានសំណូមពរដល់គ្រប់អ្នកនាំចូលនិងទីតាំងផលិតជាដើមសូមកុំលាយប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ បូរ៉ាក់ជាហេតុនាំអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកទទួលទាន ក៍ដូចជាប្រជាពលរដ្ឋទូទៅសូមពិនិត្យអោយបានច្បាស់លាស់នូវទំនិញអស់កាលបរិច្ឆេតប្រើប្រាស់៕
ប្រហិតសាច់ត្រី និងណែមដែលសាធាតុគីមី ត្រូវបានអាជ្ញាធរ កំទេចចោល