ទិញ​កង់​ពី​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ប៉ះចំ​កង់​ជប៉ុន​ដែល​បាត់​ក៏​ប្រគល់​ទៅអោយ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

​ភ្នំពេញ​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តេញ​សង្គម​ហ្វេ​ស​បុក​បុរស​ម្នាក់​បានប្រគល់​កង់​១​គ្រឿង​ដែល​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ​មួយក្រុម​អោយទៅ​សមត្ថកិច្ច​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាល​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​បុរស​ដែល​ទទួល​ទិញ​កង់​ឈ្មោះ លី ងួន អាយុ​៥០​ឆ្នាំ មុខរបរ​ជា​ចុងភៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​៤ ភូមិ​ទ្ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​គួរ​រំលឹក​ផងដែរ​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ជិះ​កង់​ចេញពី​ប្រទេស​របស់ខ្លួន ដោយបាន​ធ្វើដំណើរ​ឆ្លង​កាត់ ជាច្រើន​ប្រទេស​មកហើយ លុះ​ជិះ​មកដល់​ប្រទេស​កម្ពុជា បាន​ចត​នៅ​កន្លែង​ចំណត របស់​សណ្ឋាគារ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​១៨ កក្កដា លុះ​នៅ​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ កក្កដា ពេល​លោក​ចេញមក ស្រាប់តែ​រក​កង់​មិនឃើញ ទើប​លោក​មក​ដាក់ពាក្យ​បណ្ដឹង​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​កង់​នេះ​ពិតជា​របស់​ជនជាតិ​ជប៉ុន ដែល​បាត់​នោះ ឥលូវ​រកឃើញ​វិញ​ហើយ ពេលនេះ​កំពុង​រក្សាទុក​រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ​៕

13918561_1745530499018846_640749921_o13663628_1745530502352179_629364997_o