ដោយ៖ប៉ែន សុផល
បាត់ដំបង៖មួយរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នារហូតមកដល់រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ រួមនិងអាជ្ញាធរ ព្រមទាំងព្រះសង្ឃ គង់នៅវត្តបឹងក្រសាល ស្ថិតក្នុងភូមិបឹងក្រសាលឃុំស្នឹង ស្រុកបាណន់ ខេត្ដបាត់ដំបង បានសម្តែងការភ្ញាក់ផ្អើលរឿងភូតហេតុបានកើតឡើងទៅលើគ្រួសារមួយ ដោយនៅសុខៗ មានភ្លើងឆេះនេះ ឆេះនោះជាបន្តបន្ទាប់រហូតបាននាំគ្នាធ្វើពិធីបួងសួងតាមបែបសាសនាដើម្បីសុំសេចក្តីសុខសប្បាយ។
លោក បឿន សាលឿន ព្រមទាំងភរិយាឈ្មោះ កោក យី ដែលជាម្ចាស់ផ្ទះកើតរឿងចម្លែកនៅរសៀលថ្ងៃនេះផងដែរបានរៀបរាប់ប្រាប់សារពត៌មានយើងអោយដឹងថា៖នៅក្នុងផ្ទះរបស់គាត់រយះពេលកន្លងមកតែងតែកើតមានអគ្គីភ័យឆាបឆេះដោយគ្មានមូលហេតុម្តងឆេះផ្ទះបាយ ម្តងឆេះជង្រុកស្រូវ ម្តងឆេះមុងខ្នើយ និងសម្ភារះផ្សេងៗជាច្រើន អោយតែជារបស់ក្នុងផ្ទះពួកគាត់ បើទោះបីជាយកទៅផ្ញើរផ្ទះអ្នកជិតខាងក៍តាមទៅឆេះដែររហូតអ្នកជិតខាងលែងហ៊ានអោយផ្ញើរ។
ប្រភពបន្តថា៖ដោយកើតរឿងឆេះជាបន្តបន្ទាប់ដោយគ្មានមូលហេតុបែបនេះពួកគាត់បានទៅអោយព្រះសង្ឃមើលឃើញថាដើមហេតុមកពីម្ចាស់ផ្ទះបានយកលោហះធាតុអ្វីម្យ៉ាងមកដាក់ក្នុងផ្ទះទើបបណ្តាលអោយកើតមានអគ្គីភ័យបែបនេះ។
ពួកគាត់បន្តថា៖ក្រោយពីព្រះសង្ឃមានសង្ឃដូកាទើបមានការភ្ញាក់ផ្អើលដែលពួកគាត់បានរើសលោហធាតុម្យ៉ាងដែលមានរូបរាងជា(ម្កុដ)ដែលមានទំហំ៧ហ៊ុនយកមកទុកនៅលើផ្ទះដោយមានការសង្ស័យថាជាមាសទើបយកដុតមើលក្រោយមកក៍កើតមានភ្លើងឆេះនេះ ឆេះនោះជាបន្តរបន្ទាប់រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក រួមនិងអាជ្ញាធរមកក្លំមើលឃើញឆេះជាក់ស្តែងតែម្តង។
ហើយកាលពីព្រឹកមិញនេះបាននាំគ្នារៀបចំធ្វើពិធីបួងសួងដើម្បីសុំសេចក្តីសុខសប្បាយថែមទៀតផង៕