វាយខ្នោះ​កូនតិរច្ឆានផឹក​ស្រវឹង​វាយ​ម្តាយ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

​ខេ​ត្ក​កណ្តាល​៖​កូន​តិរច្ឆាន​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​មកដល់​ផ្ទះ​ក៏បាន​ធ្វើ​សកម្មភាព​វាយ​ម្តាយ​ខ​ណះ​ពេល​ម្តាយ​បាន​ចូលទៅ​ឃាត់​កូន​កំ​ឲ្យ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ជ​នស​ង្ស​យ័​មានឈ្មោះ កែវ សុខ​កាន (​ត្រូវជា​កូន​)​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ ។​
​ជនរងគ្រោះ​មានឈ្មោះ ថុង សុ​លី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ (​ត្រូវជា​ម្តាយ​) មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ខណៈ​នៅពេល​វេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​រូបនេះ​ស្រវឹងស្រា​មកដល់​ផ្ទះ​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ដូចជា​កង្ហា​តុ​និង​ទូ​ពេលនោះ​ម្តាយ​ក៍បាន​ចូលទៅ​ឃាត់​ជនសង្ស័យ​ដែល​ត្រូវ​កូនបង្កើត​កុំ​ឲ្យ​បំផ្លិចបំផ្លាញ​បន្តទៀត​ស្រាប់តែ​ពេលនោះ​ជនសង្ស័យ​មិន​ស្តាប់​ហើយ​ថែមទាំង​បាន​ចាប់​ច្របាច់ក​និង​វាយ​ម្តាយ​បណ្តាល​ឲ្យ​មាន​របួសស្នាម​ទៀតផង​។​
​ជនសង្ស័យ​ត្រូវបាន​កំលាំង​ប៉ុស្តិនគរបាល​ឃុំ​កំពង់ស្វាយ ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

IMG-20160801-WA0001