គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​២​នាក់ របួស​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​១៣​នាក់ និង​របួសស្រាល​៦​នាក់​។ នេះ​បើតាម​ការចុះផ្សាយ របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង និ​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ស្រវឹង​៣​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៨​នាក់ (​យប់​៥​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៩៩១​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៣២២​គ្រឿង និង​ពិន័យ​សរុប ចំនួន​១,៦៦៩​គ្រឿង​៕

fn-2016-07-30-08-40-11-3