ប្លន់​ផ្ទះ​វេរ​លុយ Wing ទៀតហើយនៅ​ស្រុក​សា​មគ្គ​មានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​ក្រុមចោរ​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម ក្នុងនោះ​កាំភ្លើងខ្លី​១​ដើម​បាន​ចូល​វាយ​ម្ចាស់​ផ្ទះផ្ទេរប្រាក់ Wing ប្លន់​យកលុយ និង​ទ្រព្យសម្បត្តិ​អស់មួយចំនួន​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រលប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​
​ជនរងគ្រោះ​មានឈ្មោះ ប៉ោ យ៉េត ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ត្រូវ​ក្រុម​វាយ​បណ្តាល​ឲ្យ​សន្លប់ និង​ឈ្មោះ ហ៊ុយ ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កូន ត្រូវ​ក្រុមចោរ​វាយ​បណ្តាល​ឲ្យ​រងរបួស​ផងដែរ​។​
​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង លោក​ឧត្ដមសេនីយ៍ ប្រាក់ វុ​ឌ្ឍី បាន​ឲ្យ​ដឹងថា ក្នុងករណី​ប្លន់​ផ្ទះ Wing នេះ ក្រុមចោរ​បាន​ប្លន់ យកលុយ​ខ្មែរ​ចំនួន ៨.៤០០.០០០​រៀល លុយ​ដុល្លារ ១៥៨០​ដុល្លារ មាស ៤ ជី ផ្លាក​ទីន ៣​ជី និង​កាត​ទូរស័ព្ទ ៧០​ដុល្លារ ។ ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ករណី​ប្លន់​ផ្ទះ Wing នេះ កម្លាំង​នគរបាល កំពុង​ធ្វើ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​វែកមុខ​ក្រុមចោរ យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

fn-2016-08-01-11-07-58-5fn-2016-08-01-11-07-57-4