ដោយ៖ប៉ែន សុផល
បាត់ដំបង៖ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ឋិតក្នុងក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។
លោក អ៊ូ ចន្ទ័កុសល មេការអាហារដ្ឋាន និង ខេ ធី វី ខេអូ បានបញ្ជាក់ថា មូលហេតុនៃការបង្កឡើងអោយមានភ្លើងឆាបឆេះឡើងនេះដោយសារស្ត្រីបំរើខារ៉ាអូខេនៅក្នុងបន្ទប់ជាន់ខាងលើអុចធូបទុកចោលហើយចុះមកទទួលភ្ញៀវនៅជាន់ខាងក្រោមដែលកំពុងតែមានភាពទាក់ទាញយ៉ាងគាប់ប្រសើរមាន(ភ្ញៀវច្រើន)។
ទ្រព្យសម្បត្តិដែលបង់ខាតក្នុងការឆាបឆេះនេះអស់ប្រមាណ៥០០ដុល្លាប៉ុណ្ណោះរួមទាំងសម្ភារៈនិងលុយកាក់ ទូរសព្ទ័របស់ស្ត្រីបម្រើការងារ។
ស្ត្រីបំរើការងារនៅក្នុងខេធីវី ខេអូនេះបានបង្ហើបអោយដឹងថា ភ្លើងបានឆាបឆេះខ្លាំងនៅវេលាម៉ោង១:៣០នាទីបណ្តាលមកពីកម្ទេចរងើកភ្លើងធូប ធា្លក់លើពូកហើយក៏ឆេះ និងផ្ទុះឡើងតែម្តង។
នៅក្នុងហេតុការណ៍នេះក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន២គ្រឿងក្នុងការបាញ់ពន្លត់ភ្លើង៕
KTV ខេ អូរ ទើបបើកថ្មីក្នុងក្រុងបាត់ដំបងត្រូវភ្លើងឆាបឆេះ ខណៈមមាញឹកទទួលភ្ញៀវ