ឃាត់ខ្លួនជនជាតិវៀតណាមរស់នៅ និងធ្វើការខុសច្បាប់៣២នាក់
រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣២នាក់ទៀតដែលកំពុងរស់នៅ និងធ្វើការរកស៊ីខុសច្បាប់ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបាន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ជនជាតិវៀតណាមដែលឃាត់ខ្លួនចំនួន៣២នាក់ ក្នុងនោះស្រីចំនួន០៨នាក់ ពីបទលួចឆ្លងដែនស្នាក់នៅ ដើរលក់ឆ្នោត លក់កាហ្វេ កាត់សក់ គ្មានលិខិតឆ្លងដែន នៅសង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក ដែលពួកគេមិនទាន់មានឯកសារអ្វីមកបង្ហាញទេ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំភ្លាមៗ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់៕