ផ្អើល​គ្រូ និង​សិស្សានុសិស្ស​​នៅក្នុង​វិទ្យាល័យ​បាភ្នំ​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

ខេត្តព្រៃវែង​៖​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ ក្នុង​វិទ្យាល័យ​បាភ្នំ ស្ថិត​ក្នុងភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ខណៈ​ប្រទះឃើញ​អ្នកគ្រូ​អនុវិទ្យាល័យ​បាភ្នំ​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត​នៅក្នុង​បន្ទប់ទឹក​សាលា​។ អ្នកគ្រូ​រងគ្រោះ​ឈ្មោះ ស៊ុំ បុប្ផា​ម​តី អាយុ​២៩​ឆ្នាំ​។​
​តាម​ប្រភព​ព័​ទ៌​មានបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ោង​ប្រហែលជា​៨​ព្រឹក អ្នកគ្រូ បុប្ផា​ម​តី បាន​ទៅ​បន្ទប់ទឹក តែ​ដោយ​ចូល​បន្ទប់ទឹក​យូរពេក គ្រូ​ដែល​បង្រៀន​ជាមួយគ្នា​ក៏បាន​ទូរស័ព្ទ​រក តែ​ទូរស័ព្ទ​គ្មាន​អ្នក​លើក​សោះ ដោយ​មានការ​ឆ្ងល់ និង​សង្ស័យ​ក៏​នាំគ្នា​ទៅ​មើល​នៅ​បន្ទប់ទឹក តែ​បន្ទប់ទឹក​ដាក់​គន្លឹះ​ខាងក្នុង ក៏​អើតមើល​តាម​ប្រហោង​ឥដ្ឋ​ខ្យល់ ស្រាប់តែ​ឃើញ​អ្នកគ្រូ​រងគ្រោះ​បាន​ចងក​ស្លាប់​បាត់ទៅហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។​
​ប្រភពពី​ក្រុម​គ្រូ​សារ​អ្នកគ្រូ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​អាចមាន​ជំងឺសរសៃប្រសាទ​ម្តងៗ ព្រោះ​ស្ត្រី​រងគ្រោះ​ធ្លាប់បាន​ចងក​ធ្វើអត្តឃាត​២​ដង​រួចមកហើយ តែ​ត្រូវ​ក្រុមគ្រួសារ​ជួយ​ទាន់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ។ សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

040cf8ce-f409-42e1-8cda-7ec4c35dcd18