រាជធានីភ្នំពេញ៖នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៩លើក (យប់ ៣លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់ នោះទេ ប៉ុន្តែរងរបួសធ្ងន់ ១១នាក់ (ស្រី ៣នាក់) និងរបួសស្រាល ៥នាក់ (ស្រី ១នាក់)។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក, ស្រវឹង ១លើក, ប្រជែងគ្រោះថ្នាក់ ២លើក, មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ១លើក និងមិនគោរពសិទ្ធិ ១លើក ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់ ៤នាក់)។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេស មានចំនួន ៣៤០២គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១ ៥៧៨គ្រឿង និងពិន័យសរុប ចំនួន ១ ៨២៤គ្រឿង៕
ម្សិលមិញគ្មានមនុស្សស្លាប់ទេ តែរបួសធ្ងន់ស្រាល១៦នាក់