ឃាត់ខ្លួន​ជនបរទេស​១៨​នាក់នៅសង្កាត់បឹងត្របែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បន្ត​ចុះ​ប្រមូល​ជនបរទេស​ស្ថិត​គោលដៅ​ចំនួន​២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ដោយបាន​ឃាត់ខ្លួន ជនជាតិ​ហ្វីលីពីន​២​នាក់ និង​ជនជាតិ​វៀតណាម​១៦​នាក់​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ដឹក​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ត្រួតពិនិត្យ​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ទាំងនេះ នៅ​២​ទីតាំង​ផ្សេង គឺ​ទី​១-​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​៥០៨ ស្ថិតនៅក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ចំនួន​០២​នាក់ ស្រី​០១​នាក់​ពីបទ​លួច​ស្នាក់នៅ​ខុសច្បាប់ គ្នាន​លិខិតឆ្លងដែន និង​ទី​២-​ស្ថិតនៅ​ហាង​កាហ្វេ NU NU ផ្លូវ​លេខ​៤៧៩ កែង​ផ្លូវ​៩៩ នៅក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដោយ​ធ្វើ​ការឃាត់​ជនជាតិ​វៀតណាម​ចំនួន ១៦​នាក់ ស្រី​ចំនួន​០៣​នាក់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បញ្ជាក់ថា ក្រោយ​ការត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​បរទេស​ទាំងនេះ ត្រូវបាន​នាំយកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

fn-2016-08-03-09-24-39-0fn-2016-08-03-09-24-59-4fn-2016-08-03-09-24-59-5