គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៤១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​១៥​នាក់ និង​របួសស្រាល​២៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​១​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៤​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,៣៨៧​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៦១៦​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៧៧១​គ្រឿង​៕

N23