ជនសង្ស័យ​លួច​ប្រេង​​វត្ត២​នាក់ត្រូវប្រជាពលរដ្ឋដេញចាប់​​​វាយ​ទ្រមខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​បាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ព្រួត​វាយ​ជនសង្ស័យ​២​នាក់​ទ្រោម​ខ្លួន ខណៈ​អ្នក​ទាំង​ពីរបាន​ជិះ​ម៉ូត ចូលទៅក្នុង​វត្ត​កំពុង​ទ្រា ក្នុងភូមិ​កំពង់​ទ្រា ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​បានធ្វើ​សកម្មភាព​លួច​ប្រេង​របស់​ព្រះសង្ឃ​ចំនួន​២​កាន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៧ និង​៥០​នាទី យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦​នេះ​។​
​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ឡុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ឃុំ​រាប ស្រុក​ពារាំង ឯ​ម្នាក់ទៀត​នៅ​មិនទាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​៕

5174d56b39d9eaaf3bd2cfe98777a6e1