ពិធី​ដង្ហែ​សព​លោក ហង្ស ផល្លី​មធុ​រ៉ា ប្រព្រឹត្តទៅ​យ៉ាងដោះ​សោះកក្រោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គួរ​ឲ្យ​អាណោច និង​សង្វេគ​ពន់ពេក ខណៈដែល​ពិធី​ដង្ហែ​សព​អតីត​តារាភាពយន្ត​លោក​ហង្ស ផល្លី​មធុ​រ៉ា កាលពី​ម្សិលមិញ នៅ​វត្ត​ទួល​នាង ខណ្ឌឫស្សីកែវ មិនមាន​ប្រជាពលរដ្ឋ ឬ​សិល្បករ​សិល្បការិនី​ច្រើន​នោះទេ ដែល​ធ្វើ​ឲ្យ​ពិធី​នោះ ប្រព្រឹត្តទៅ​ដោះ​សោះកក្រោះ​បំផុត ។​
​លោក​ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ។ ជីវិត​តួអង្គ «​ស្តេច​អាប៉ោង​» ក្នុង​រឿង «​ជើងមេឃ​ដាច់ស្រយាល​» រូបនេះ ហាក់​កម្សត់ ជាង​តារា​ប្រុស​ស្រី​រួម​ជំនាន់ ។ អ្វីដែល​មហាជន​សង្វេគ គឺ​មុនពេល​ស្លាប់​លោក​ហង្ស ផល្លី​មធុ​រ៉ា មិនមាន​ទ្រព្យសម្បត្តិ​ច្រើន​ទេ គឺ​រស់នៅក្នុង​ផ្ទះជួល​ក្រោយពី​ចាញ់ក្តី​អតីត​ភរិយា​នៅ​តុលាការ​។​
​ពិធី​ដង្ហែ​សព គេ​ឃើញតែ​តារា​សម្តែង និង​ផលិតករ​មួយចំនួន​តូច​ប៉ុណ្ណោះ​ចូលរួម មានដូចជា លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ អ្នកស្រី​ថុង ស៊ីវ​ទៀង នាយិកា​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត តារាភាពយន្ត​អ្នកស្រី​ចាន់ តារា​ទី តារាចម្រៀង​លោក​មាស សារិទ្ធ លោក​ឱក បូ​នី និង​អ្នកស្រី​កាឡុង កា​ណា​រ៉ូ ជាដើម៕

df21ffff-4544-499a-a7be-f8161ba10dff