លោក​ម៉ម សូណង់ដូ ប្រដូច​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ទៅនឹង​សត្វ ​បង្គួ​យ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2014 ក+ ក-

ភ្នំពេញ​៖ លោក​ម៉ម សូណង់ដូ បាន​រិះគន់​ធ្ងន់ៗ​ថា លោក​សម រង្ស៊ី និង​លោក​កឹម សុខា ជា​ជន​បោកប្រាស់ និង​បាន​ប្រៀបធៀប​ទៅនឹង​សត្វ​បង្គួ​យ​ដែលជា​ប្រភេទ​សត្វ​ឡេមឡឺមៗ​រួចហើយ​រត់​បាត់​។​

ការរិះគន់​ពី​សំណាក់​លោក​ម៉ម សូណង់ដូ ទៅកាន់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើឡើង​នៅក្នុងពេល​ជួប​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២៧ សីហា និង​បាន​យកមក​បញ្ជាក់បន្ថែម​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២ ខែកញ្ញា នេះ​។​

លោក​ម៉ម សូណង់ដូ ក៏បាន​លើកឡើង​ពាក្យ​មួយ​ឃ្លា​ថា ដូរ​មិន​ដូរ​…​ដូរ ដល់ពេល​គេ​មិន​ដូរ ដូរ​ខ្លួនឯង ឬ​នៅពេល​លោកធំ​គេ​គោះ​តុ ពួក​បក្សប្រឆាំង​នាំគ្នា​រត់​ចូល​ក្រោម​តុ​អស់ហើយ​។ នេះ​ជា​ច​រិ​ក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

គួររំលឹកថា លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ផងដែរ​នោះ បាន​ថ្លែង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​នេះ​បានសម្រេច​ចិត្ត​ចូល​សភា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

------