រដ្ឋបាល​ជលផល និង​អាជ្ញាធរខេត្ត​ចុះ​ត្រួតពិនិត្យ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ផ្សោត​ទន្លេមេគង្គ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក អេង ជា​សាន្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទួល​បន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល និង​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស អធិការដ្ឋាន​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល រួមជាមួយ​អង្គការ WWF ចុះ​ពង្រឹង​ការត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រមទាំង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ឆ្នាំ​ទន្លេ​ផងដែរ​។​
​លោក សរ ចំរុង បាន​មានប្រសាសន៍ថា ខេត្តក្រចេះ មាន​ទន្លេមេគង្គ​ហូរ​កាត់​ប្រវែង ១៤០​គីឡូម៉ែត្រ ចាប់ពី​ប្រំ​ប្រទល់​ខេត្តស្ទឹងត្រែង រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ចាម​។ លោក​បន្តថា មាន​អន្លង់​ត្រី​មេ​ពូជ និង​អន្លង់​សត្វ​ផ្សោត សរុប​ចំនួន ៦៧​អន្លង់ មាន​ឆ្មាំ​ទន្លេ​ចំនួន ១២​ក្រុម ដើម្បី​ការពារ​អភិរក្ស​សត្វ​ផ្សោត និង​ដើម្បី​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ ហើយ​ខេត្ត នៅមាន​ខណ្ឌ និង​ផ្នែក​រដ្ឋបាល​ជលផល​ចាំ​ចេញ​ប្រតិបត្តិការ​នូវពេល​ដែលមាន​បទល្មើស​នេសាទ​កើតឡើង ។​
​លោក​បន្តទៀតថា ក្នុង​កិច្ចការ​ការពារ​អភិរក្ស​សត្វ​ផ្សោត គឺ​អាជ្ញាធរខេត្ត អាស្រ័យ​ពឹងផ្អែក​ទាំង​ស្រុក​ទៅលើ​មន្ត្រី​ឆ្មាំ​ទន្លេ ដែលមាន ១១​ប៉ុស្តិ៍ ស្មើនឹង​៤២​នាក់ និង​មានការ​គាំទ្រ ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ល្បាត សម្ភារៈ​បច្ចេកទេស ពី​អង្គការ WWF ដើម្បី​សហប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​នេសាទ ដែល​កើតមានឡើង​នៅក្នុង​ដែន​នេសាទ​ក្នុង​ខេត្តក្រចេះ ។​
​លោក​អភិបាល​បាន​បញ្ជាក់ថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ លោក​បានទទួល​បន្ទុក់ និង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​សំបូរ​ជា​ញឹកញាប់ តាមរយៈ​វេទិកាសាធារណៈ ព្រោះ​ស្រុក​សំបូរ គឺ​សំបូរ​ដោយ​អន្លង់​ត្រី​មេ​ពូជ​ច្រើន ។ ដូច្នេះហើយ នៅ​គ្រប់​វេទិការ​សាធារណៈ អាជ្ញាធរ បានធ្វើការ​ផ្សព្វផ្សាយ​អំពី ច្បាប់​នេសាទ ឲ្យ​បានទូល​ទូលាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​កុំ​ឲ្យ​ពួក​គាត​ប្រព្រឹត្ត​បទល្មើស ឲ្យ​យល់​អំពី​តម្លៃ​ជលផល ដែល​សំបូរ​ត្រី​មេ​ពូជ​នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។ ទ​ទន្ទឹម​នោះ អាជ្ញាធរខេត្ត ក៏មាន​វិធានការ​សហការគ្នា​រវាង​ក្រុម​ឆ្មាំ​ទន្លេ និង​គណៈបញ្ជាការ​ឯកភាព​ស្រុក ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ។​
​ជាមួយគ្នា​នោះ លោក អេង ជា​សាន្ត បាន​មានប្រសាសន៍​លើកឡើងថា ការចុះ​ល្បាត​តាម​ដង​ទន្លេ​នៅថ្ងៃនេះ គឺជា​ស្មារតី​មួយ​ក្នុងការ​លើកទឹកចិត្ត​ឆ្មាំ​ទន្លេ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​បន្ថែមទៀត​ក្នុងការ​បង្ក្រាប ។​
​លោក​បន្តថា ជាការ​ពិតណាស់ សត្វ​ផ្សោត គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ទៅដល់​វិស័យ​ទេសចរណ៍​របស់​ខេត្ត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ ។ ទន្ទឹមនឹង​នោះដែរ លោក ក៏បាន​លើកឡើង​អំពី​ប​ញ្ហ​ប្រឈម​មួយចំនួន​ក្នុងការ​ការពារ​អភិរក្ស​សត្វ​ផ្សោត​នោះ ដោយ​លោក​បាន​លើកឡើងថា សារា​ចរណ៍​បាន​ណែនាំ​ហើយ ចំពោះ​អន្លង​ជាច្រើន​នៅក្នុង​ខេត្តក្រចេះ គឺ​កន្លែង​ដែល​ផ្សោត​រស់នៅ ។ ដូច្នេះ ឧបករណ៍​នេសាទ​ដែល​ហាម មានដូចជា ឆក់ និង​មង់​ក្រឡា​ធំ ព្រោះ​វា​អាចធ្វើ​ឲ្យ​ផ្សោត​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។​
​លោក​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​អភិរក្ស​សត្វ​ផ្សោត បាន​ខិតខំ​ការពារ​មិនអោយ​សត្វ​ផ្សោត​ងាប់​ច្រើន ដោយ​ក្នុង​រយៈពេល​នោះ មាន​ត្រឹមតែ ៤​ទៅ ៥​ក្បាល​ដែល​ងាប់​ក្នុង​មួយឆ្នាំៗ ដែលជា​ចំនូ​ន​មួយ​មានការ​ថយចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ ។​
​សត្វ​ផ្សោត គឺជា​សត្វ​ដ​ក្រ​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ​ហើយ​នៅលើ​ពិភពលោក ហើយ​ត្រូវបាន​ប្រទេស​កម្ពុជា​ការពារ​អភិរក្ស និង​យកចិត្តទុកដាក់​ខ្ពស់ ។ ពិសេស​ជាងនេះទៅទៀត សត្វ​ផ្សោត គឺ​ពិត​ជាមាន​សក្ដា​នុ​ល​ខាង​វិស័យ​ទេសចរ និង​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តក្រចេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ សត្វ​ផ្សោត ត្រូវបាន​គេ​ចាត់ទុកជា​បេ​តិក​ភ័​ណ្ឌ​មានជីវិត នេះ​បើតាម​ការអះអាង​របស់​លោក ឈិ​ត សំអាត ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​របស់​អង្គការ មូលនិធិ​ពិភពលោក​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ហៅ​កាត់​ថា WWF ។ ការងារ​អភិរក្ស​សត្វ​ផ្សោត មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី របស់​ទន្លេមេគង្គ គឺ​នៅ​ធម្មជាតិ និង​មាន​ភាពស្រស់​បំព្រង ។ លើសពីនេះ អង្គការ WWF បាន​សហកា​ជាមួយ​រដ្ឋបាល​ជលផល អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ឯកឧត្តម​អភិបាលខេត្ត ដែល​តែងតែ​គាំទ្រ ហើយ​អង្គការ WWF និង​បន្ត​សហការ​បន្ថែមទៀត ដើម្បី​អង្គការ WWF ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​ប្រភេទ​ពូជ​ដ​ក្រ​នៅ​ទន្លេមេគង្គ​យើង​នេះ ។​
​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេមេគង្គ មាន​ចំនួន​ប្រមាណ​ជាង ៨០​ក្បាល ដោយ​ក្នុងនោះ​មាន​កំណើន​កូន​ផ្សោត​តូចៗ​ប្រហែល ៦​ក្បាល ហើយ​ចំនួន​ការ​ងាប់​របស់​សត្វ​ផ្សោត​ក៏មាន​ការថយចុះ​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ ។​
​គួរបញ្ជាក់​បន្ថែមថា ក្នុង​ដំណើរ​បេសកកម្ម​ម្សិលមិញ​នេះ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​ក៏បាន​ដកហូត​មង​នៅក្បែរ​អន្លង់​កាំ​ពី​បាន​ចំនួន​១១​ត្បូង​មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ​ផងដែរ​៕

13933077_1747035718868324_1555841884_n13957534_1747035728868323_1458290_n13940967_1747035725534990_1325006617_n13900910_1747035722201657_768609036_n