បញ្ជូនមេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃទៅតុលាការ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនមេខ្លោងជួញដូរគ្រឿងជាង១៤គីឡូក្រាមជនជាតិថៃទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃរូបនេះឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។ ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត៕