ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជន​ស​ង្ស​យ័​២​នាក់​យក​កាំបិត​ភ្ជង់​ប្លន់​យកលុយ​៤​ពាន់​ដុល្លារ និង​មាស ២​ជី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ជន​ស​ង្ស​យ័​មាន​គ្នា​២​នាក់​យក​កាំបិត​ភ្ជង់​ប្លន់​ទាំង​ព្រឹក​កណ្តាល​ផ្សា​ស្ទឹង​មាន​ជ​យ័​ចាស់​យកលុយ​៤​ពាន់​ដុល្លា​និង​មាស​ចំនួន​២​ជី​រួច​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព​។ ហេតុការណ៍​ប្លន់ នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​។​
​បើ​យោងតាម​សម្តី​ស្ត្រី​រងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានចេញ​ពី​ផ្ទះ​មក​ផ្សារ​ដើម្បី​ទិញ​នំចំណីរ​អោយ​ចៅ​ញុំ​ាំ ខណៈពេលដែល​រូបគាត់​កំពុងតែ​ដើរ​តាមផ្លូវ​ក៏មាន​ជនសង្ស័យ​២​នាក់​បាន​ដើរ​មកឈរ​ក្បែរ​គាត់ ហើយ​បាន​ដក​កាំបិត​ភ្ជង់ និង​គំរាម​គាត់​កុំអោយ​ស្រែក បើ​ស្រែ​កវា​នឹង​ចាក់​សំលាប់​ដោយ​រូបគាត់​ភ័យ​ពេក​ក៏បាន​ប្រគល់​ទ្រព្យសម្បត្តិ​ក្នុង​ខ្លួន​ដែលមាន​លុយ​ដុល្លារ​ចំនួន​៤​ពាន់​ដុល្លារ និង​មាស​២​ជី​។ ស្ត្រី​ខាងលើ​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​រូបគាត់​បាន​ព្យាយាម​លាក់បាំង​ជាមួយនិង​ក្រុម​គ្រូ​សារ​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ​។
​បន្ទាប់មក​រូបគាត់​ព្យាយាម​លេបថ្នាំ​សំលាប់ខ្លួន​តែ​សំណាងល្អ​មិន​ស្លាប់ ដោយ​ប្តី​គាត់​លួងលោម​សួរ​គាត់​ថា ហេតុ​អី​បានជា​ឯង​លេបថ្នាំ​សំលាប់ខ្លួន​បែបនេះ​តើ​មានរឿង​អី​? លុះ​ស្ត្រី​ខាងលើ​ទ្រាំលែងបាន​ក៏​ប្រាប់​ប្តី​គាត់​ត្រង់ៗ​ថា គាត់​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់ហើយ​ទើប​គាត់​លែង​ចង់​រស់​ខ្លាច​ប្តី​បន្ទោស​។ ទើប​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៦ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ខាងលើ ខាងលើ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរ​គម​ន៍​។​
​គួរបញ្ជាក់​ផងដែរ​ថា ស្ត្រី​ខាងលើ​មានឈ្មោះ ឆាយ វង់ អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕

Untitled